ចែកនំឃុកឃីអោយទៅសាលាបឋមសិក្សានិងអនុវិទ្យាល័យ
-
2015/6
បានចែកនំឃុកឃីអោយទៅសាលាបឋមសិក្សានិងអនុវិទ្យាល័យនៅភូមិស្វាយចេកក្នុងស្រុកអង្គរធំ។ បានផ្ដល់អំណោយជាថវិការសំរាប់ការជួសជុលដំបូលអាគារសាលា។
-
2014/6
បានចែកនំឃុកឃីអោយទៅសាលាបឋមសិក្សានិងអនុវិទ្យាល័យនៅភូមិអណ្ដាយក្នុងស្រុកអង្គរធំ។
-
2014/2
បានចែកអំណោយនំឃុកឃីអោយទៅសាលាបឋមសិក្សាមួយដែលស្ថិតនៅលើកំពូលភ្នំគូលែន។
-
2014/1
បានចែកអំណោយនំឃុកឃីអោយទៅសាលាបឋមសិក្សាមួយដែលឆ្ងាយពីខេត្ត សៀមរាបប្រមាណរយះពេលមួយម៉ោង។
សកម្មភាពបុណ្យអ៊ុំទូក
-
ប្រទីបរបស់ហាងយើងពេលថ្ងៃបុណ្យអ៊ុំទូក
ថ្ងៃនេះជាថ្ងៃបព្ចាប់នៃពិធីបុណ្យអុំទូកនៅក្នុងខេត្តសៀមរាប។យប់នេះគឺជាថ្ងៃផងដែរនិងមានការបណ្តែតប្រទីបរួមទាំងពិធីអកអំបុកសំពះព្រះខែ។តើអ្នកនិងមានបំណងប្រាថ្នាអ្វីខ្លះពេលដែលអ្នកបណ្តែតប្រទីបរាល់ពិធីបុណ្យអុំទូក?
-
ស្តង់លក់របស់យើងនៅថ្ងៃបុណ្យអ៊ុំទូក
យើងមានស្តង់សំរាប់លក់ផលិតផលសំរាប់ថ្ងៃបុណ្យអ៊ុំទូក។ អរគុណចំពោះប្រជាជនខ្មែរគ្រប់ដែលបានចូលទិញផលិផលនៅស្តង់របស់យើង។ អរគុណចំពោះការសរសើរនិងលើកស្ទុយព្រមទាំងឲ្យតំលៃលើផលិតផលខ្មែរ។ យើងសង្ឃឹមថាអតិថិជនទាំងអស់និងនៅតែបន្តគាំទ្រផលិតផលរបស់យើង បន្ថែមទៀតដែលមានលក់នៅតាមស្តារម៉ាត និងផ្សារទំនើបក្នុងខេត្តសៀមរាប។
សកម្មភាពខួប១០ឆ្នាំ
-
បុគ្គលិកច្រៀងនិងរាំជាមួយ តុក្តតា lala susu
បុគ្គលិកយើងទាំងអស់បានចូលរួមកម្មវិធីខួបទី១០ របស់ហាងនំអង្គរឃុកឃីី។ ពួកគេបានច្រៀងនិងរាំយ៉ាងសប្បាយ រួមគ្នាជាមួយនឹងអ្នកចូលរួមផ្សេងទៀត។
-
បង្រៀនក្មេងៗពីរបៀបធ្វើនំអង្គរ
បុគ្គលិករបស់យើងបានបង្រៀនក្មេងៗដែលបានចូលរួមកម្មវិធីខួបលើកទី ១០ អំពីរបៀបធ្វើនំអង្គរនិងឃុកឃីផ្សេងៗទៀត។
ដើម្បីដោះស្រាយបញ្ហាសង្គម
-
ទិញគ្រឿងផ្សំនិងកញ្ចប់ពីភូមិ (ពាណិជ្ជកម្មសមធម៌)
យើងខ្ញុំទិញគ្រឿងផ្សំដូចជាគ្រាប់ស្វាយចន្ទី ឬស្ករត្នោតកញ្ចប់ផលិតពីដើមត្នោតពីភូមិក្រីក្រក្នុងតម្លៃសមរម្យ។យើងចង់រួមចំណែកធ្វើឲ្យប្រជាជនមានឯករាជ្យ តាមរយៈការបង្កើត ផែនការទាំងនេះមិនគាំទ្រ ជាឯកតោភាគីឡើយប៉ុន្តែគាំទ្រគ្នាទៅវិញទៅមក។
-
ផ្តល់នំដោយឥតគិតថ្លៃដល់កុមារក្នុងភូមិ
យើងមាននំបែកបាក់នៅក្នុងហាងធ្វើនំរួចផ្តល់នំទាំងនោះដល់កុមារនៅក្នុងភូមិដោយឥតគិតថ្លៃ។ បុគ្គលិកជាច្រើននាក់នៃហាងANGKOR COOKIES មកពីភូមិមិនមែននៅក្នុងខេត្តសៀមរាបទេ។ ពួកគេប្រាប់កុមារថា“យើងអាចក្រោកឈរដោយខ្លួនឯងបាន”“មនុស្សរាល់គ្នាអាចធ្វើដូច្នេះបាន” “យើងមានអាហារឆ្ងាញ់ដែលផលិតនៅក្នុងប្រទេសកម្ពុជាទោះបីជាប្រទេសកម្ពុជាមានផលិតផលនាំចូលជាច្រើនក៏ដោយ” “យើងមានលទ្ធភាពជាច្រើន ដែលយើងអាចទាញយកសម្រាប់អនាគតរបស់យើងដោយប្រើចំណេះដឹងនិងកិច្ចប្រឹងប្រែងរបស់យើង” តាមរយៈសកម្មភាពនេះ។យើងខ្ញុំគិតថាប្រជាជនកម្ពុជាគួរប្រាប់រឿងរ៉ាវទាំងនេះដល់កុមារនៅក្នុងប្រទេសកម្ពុជាហើយយើងគិតថា ការធ្វើបែបនេះនឹងផ្តល់ឲ្យកុមារនូវក្តីសុបិននិងក្តីសង្ឃឹមហើយនឹងនាំទៅរកអនាគតភ្លឺស្វាងនៅក្នុងប្រទេសកម្ពុជា។
តុល្យភាពរវាងការងារនិងជីវិត
-
សាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រដោយឥតគិតថ្លៃសម្រាប់បុគ្គលិក
Angkor Cookies ផ្លល់ការសិក្សាដោយឥតគិតថ្លៃដល់បុគ្គលិក ដើម្បីកែលម្អចំណេះដឹងអំពីព័ត៌មាន។ ថ្នាក់រៀនមានដូចជាភាសាអង់គ្លេសនិងកុំព្យូទ័រនិងមានពីរពេលក្នុងមួយថ្ងៃ (មុនពេលពួកគេធ្វើការក្រោយពេលពួកគេធ្វើការ)។ យើងផ្តល់ឱកាសដល់បុគ្គលិកឲ្យរីកចម្រើន។
-
ផ្ទះសំរាប់ថែទាំក្មេងៗ
យើងមានផ្ផ្ផ្ទះសំរាបថែទាំក្មេងៗដោយឥតគិតថ្លៃដែលមានទីតាំងស្ថិតនៅក្នុងហាងធ្វើនំសម្រាប់បុគ្គលិក ដែលមានកូនដើម្បីធ្វើការដោយស្ងប់ចិត្ត។មានគ្រូមត្តេយ្យពីរនាក់ដែលផ្តល់ការអប់រំល្អដល់កុមារ។ជាងនេះទៅទៀត បុគ្គលិកអាចឈប់សម្រាកលំហែមាតុភាពរយៈពេលបីខែក្រោយពេលសម្រាលកូន។យើងបើកបៀវត្សរ៍សម្រាប់បុគ្គលិក ក្នុងអំឡុងពេលឈប់សម្រាក លំហែមាតុភាពរបស់ពួកគេដើម្បីធ្វើឲ្យមានបរិយាកាសល្អសម្រាប់បុគ្គលិកជាស្រ្តី។
អំណោយ
-
ការឧបត្ថម្ភសម្រាប់ជនរងគ្រោះដោយសារគ្រោះទឹកជំនន់
នៅខែតុលាឆ្នាំ២០១៣យើងបានជួបប្រទះគ្រោះទឹកជំនន់ដ៏មហាសោកនាដកម្មនៅ ក្នុងប្រទេសកម្ពុជា។ នៅក្នុងខេត្តចំនួន១៦០.០០០គ្រួសារបានទទួល រងការខូចខាតនិងបាត់បង់ស្បៀងប្រចាំថ្ងៃ របស់ពួកគេ។មានជនរងគ្រោះជាច្រើននៅក្នុងខេត្តសៀមរាបផងដែរ។Angkor Cookies បានផ្តល់អំណោយជាអង្ករចំនួន៤តោន។យើងជាបុគ្គលិកទាំងអស់គ្នាសង្ឃឹមថាពួកគេនឹងងើបឡើងវិញ បានឆាប់រហ័សបំផុត។
-
សកម្មភាពយុវជន
សម្រាប់ព្រឹត្តិការណ៍ដ៏ធំមួយដែលត្រូវបានប្រារព្ធឡើងនៅក្នុងប្រទេសកម្ពុជាឆ្នាំថ្មីនៅអង្គរវត្តនិងអង្គរធំ "អង្គរថ្ងៃបុណ្យចូលឆ្នាំ" មនុស្សវ័យក្មេងនៃប្រទេសកម្ពុជាត្រូវបានប្រមូលផ្តុំនៅក្នុងខេត្តសៀមរាបដែលជាបុគ្គលិកស្ម័គ្រចិត្តម្នាក់មកពីទូទាំងប្រទេសកម្ពុជា។ ពួកយើងបានឧបត្ថម្ភដល់សមាជិកនិងសកម្មភាពរបស់ក្រុមយុវជននេះ [សហភាពសហព័ន្ធយុវជនកម្ពុជា] (http://www.uyfc.org/en/)we នូវ 500 គីឡូក្រាមនៃការ៉េម ស្វាយ និង ដូង ពីហាងកាហ្វេ Puka Puka របស់ក្រុមហ៊ុន ម៉ាដាមសាជិកុអង្គរឃុកឃី។
ការឧបត្ថម្ភសម្រាប់ប៉ុស្តិ៍នគរបាល
-
2015/3
ផ្ដល់អំណោយជាគ្រែសំរាប់ការប្រើប្រាស់របស់ប៉ូលីសការពារសន្ដិសុខសុវត្ថិភាពនៅខេត្តសៀមរាប។
-
2013/8
បានបរិច្ចាកជាថវិការ $៥,០០០ ដល់ការចំណាយលើការជួសជុលឡានអគ្គីភ័យសំរាប់សន្តិសុខសុវត្ថិភាពខេត្តសៀមរាប។
កាកបាទក្រហមកម្ពុជា
-
2015/5
ផ្ដល់អំណោយជាថវិការ $៥,០០០ ជូនដល់កាកបាទក្រហមកម្ពុជា
-
2014/5
ផ្ដល់អំណោយជាថវិការ $១០,០០០ ជូនដល់កាកបាទក្រហមកម្ពុជា