CSR/សកម្មភាពសង្គម

ចែកនំឃុកឃីអោយទៅសាលាបឋមសិក្សានិងអនុវិទ្យាល័យ

  • 2015/6

    បានចែកនំឃុកឃីអោយទៅសាលាបឋមសិក្សានិងអនុវិទ្យាល័យនៅភូមិស្វាយចេកក្នុងស្រុកអង្គរធំ។ បានផ្ដល់អំណោយជាថវិការសំរាប់ការជួសជុលដំបូលអាគារសាលា។

  • 2014/6

    បានចែកនំឃុកឃីអោយទៅសាលាបឋមសិក្សានិងអនុវិទ្យាល័យនៅភូមិអណ្ដាយក្នុងស្រុកអង្គរធំ។

  • 2014/2

    បានចែកអំណោយនំឃុកឃីអោយទៅសាលាបឋមសិក្សាមួយដែលស្ថិតនៅលើកំពូលភ្នំគូលែន។

  • 2014/1

    បានចែកអំណោយនំឃុកឃីអោយទៅសាលាបឋមសិក្សាមួយដែលឆ្ងាយពីខេត្ត សៀមរាបប្រមាណរយះពេលមួយម៉ោង។

សកម្មភាពបុណ្យអ៊ុំទូក

  • ប្រទីបរបស់ហាងយើងពេលថ្ងៃបុណ្យអ៊ុំទូក

    ថ្ងៃនេះជាថ្ងៃបព្ចាប់នៃពិធីបុណ្យអុំទូកនៅក្នុងខេត្តសៀមរាប។យប់នេះគឺជាថ្ងៃផងដែរនិងមានការបណ្តែតប្រទីបរួមទាំងពិធីអកអំបុកសំពះព្រះខែ។តើអ្នកនិងមានបំណងប្រាថ្នាអ្វីខ្លះពេលដែលអ្នកបណ្តែតប្រទីបរាល់ពិធីបុណ្យអុំទូក?

  • ស្តង់លក់របស់យើងនៅថ្ងៃបុណ្យអ៊ុំទូក

    យើងមានស្តង់សំរាប់លក់ផលិតផលសំរាប់ថ្ងៃបុណ្យអ៊ុំទូក។ អរគុណចំពោះប្រជាជនខ្មែរគ្រប់ដែលបានចូលទិញផលិផលនៅស្តង់របស់យើង។ អរគុណចំពោះការសរសើរនិងលើកស្ទុយព្រមទាំងឲ្យតំលៃលើផលិតផលខ្មែរ។ យើងសង្ឃឹមថាអតិថិជនទាំងអស់និងនៅតែបន្តគាំទ្រផលិតផលរបស់យើង បន្ថែមទៀតដែលមានលក់នៅតាមស្តារម៉ាត និងផ្សារទំនើបក្នុងខេត្តសៀមរាប។

សកម្មភាពខួប១០ឆ្នាំ

  • បុគ្គលិកច្រៀងនិងរាំជាមួយ តុក្តតា lala susu

    បុគ្គលិកយើងទាំងអស់បានចូលរួមកម្មវិធីខួបទី១០ របស់ហាងនំអង្គរឃុកឃីី។ ពួកគេបានច្រៀងនិងរាំយ៉ាងសប្បាយ រួមគ្នាជាមួយនឹងអ្នកចូលរួមផ្សេងទៀត។

  • បង្រៀនក្មេងៗពីរបៀបធ្វើនំអង្គរ

    បុគ្គលិករបស់យើងបានបង្រៀនក្មេងៗដែលបានចូលរួមកម្មវិធីខួបលើកទី ១០ អំពីរបៀបធ្វើនំអង្គរនិងឃុកឃីផ្សេងៗទៀត។

ដើម្បីដោះស្រាយបញ្ហាសង្គម

  • ទិញគ្រឿងផ្សំនិងកញ្ចប់ពីភូមិ (ពាណិជ្ជកម្មសមធម៌)

    យើង​ខ្ញុំ​ទិញគ្រឿងផ្សំដូចជាគ្រាប់ស្វាយចន្ទី ឬស្ករត្នោតកញ្ចប់ផលិត​ពីដើមត្នោត​ពីភូមិ​ក្រីក្រ​ក្នុងតម្លៃ​សមរម្យ។យើងចង់រួមចំណែកធ្វើឲ្យប្រជាជនមានឯករាជ្យ​​ តាមរយៈការបង្កើត ​ផែនការ​ទាំងនេះមិនគាំទ្រ ជាឯកតោភាគីឡើយប៉ុន្តែគាំទ្រគ្នាទៅវិញទៅមក។

  • ផ្តល់នំដោយ​ឥត​គិត​ថ្លៃដល់​កុមារក្នុងភូមិ

    យើងមាននំបែកបាក់នៅក្នុងហាងធ្វើនំរួចផ្តល់នំទាំងនោះ​ដល់កុមារ​នៅក្នុងភូមិ​ដោយឥតគិតថ្លៃ។ បុគ្គលិកជាច្រើននាក់នៃហាងANGKOR COOKIES មកពីភូមិ​​មិនមែននៅក្នុងខេត្ត​សៀមរាបទេ។ ពួកគេប្រាប់កុមារថា“យើងអាចក្រោក​ឈរដោយខ្លួន​ឯង​បាន”“មនុស្សរាល់គ្នា​អាចធ្វើដូច្នេះបាន” “យើងមានអាហារឆ្ងាញ់ដែលផលិតនៅក្នុងប្រទេសកម្ពុជាទោះ​បីជាប្រទេស​កម្ពុជាមានផលិតផលនាំចូលជាច្រើនក៏ដោយ” “យើងមានលទ្ធភាព​ជាច្រើន ​ដែល​យើង​អាច​ទាញយកសម្រាប់អនាគតរបស់យើងដោយប្រើចំណេះដឹងនិងកិច្ចប្រឹងប្រែង​របស់​យើង” តាម​រយៈសកម្មភាពនេះ។យើងខ្ញុំគិតថាប្រជាជនកម្ពុជា​គួរប្រាប់​រឿងរ៉ាវទាំងនេះ​ដល់​កុមារ​នៅក្នុង​ប្រទេសកម្ពុជាហើយយើងគិតថា ការធ្វើបែបនេះនឹងផ្តល់ឲ្យកុមារនូវក្តីសុបិននិងក្តី​សង្ឃឹមហើយនឹងនាំទៅរកអនាគតភ្លឺស្វាងនៅក្នុងប្រទេសកម្ពុជា។

តុល្យភាពរវាងការងារនិងជីវិត

  • សាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រដោយ​ឥត​គិត​ថ្លៃ​សម្រាប់បុគ្គលិក

    Angkor Cookies ផ្លល់ការសិក្សាដោយឥតគិតថ្លៃដល់បុគ្គលិក​ ដើម្បី​កែ​លម្អ​ចំណេះដឹងអំពីព័ត៌មាន។ ថ្នាក់រៀនមានដូចជាភាសាអង់គ្លេសនិងកុំព្យូទ័រនិង​មានពីរ​ពេល​ក្នុងមួយថ្ងៃ (មុនពេលពួកគេធ្វើការក្រោយពេលពួកគេធ្វើការ)។ យើងផ្តល់ឱកាស​ដល់​បុគ្គលិក​ឲ្យរីកចម្រើន។

  • ផ្ទះសំរាប់ថែទាំក្មេងៗ

    យើងមានផ្ផ្ផ្ទះសំរាបថែទាំក្មេងៗដោយឥតគិតថ្លៃដែលមានទីតាំង​ស្ថិត​នៅ​ក្នុង​ហាងធ្វើនំសម្រាប់បុគ្គលិក ដែលមានកូនដើម្បីធ្វើការដោយស្ងប់ចិត្ត។មាន​គ្រូមត្តេយ្យពីរ​នាក់​ដែលផ្តល់ការអប់រំល្អដល់កុមារ។ជាងនេះទៅទៀត បុគ្គលិកអាច​ឈប់សម្រាកលំហែមាតុភាព​រយៈពេលបីខែក្រោយពេលសម្រាលកូន។យើងបើកបៀវត្សរ៍សម្រាប់​បុគ្គលិក ក្នុង​អំឡុងពេល​ឈប់​សម្រាក លំហែមាតុភាពរបស់ពួកគេដើម្បីធ្វើឲ្យមានបរិយាកាសល្អ​សម្រាប់បុគ្គលិក​ជា​ស្រ្តី។

អំណោយ

  • ការឧបត្ថម្ភសម្រាប់ជនរងគ្រោះដោយសារគ្រោះទឹកជំនន់

    នៅខែតុលាឆ្នាំ​២០១៣យើងបានជួបប្រទះគ្រោះទឹកជំនន់ដ៏មហាសោកនាដកម្មនៅ ក្នុងប្រទេសកម្ពុជា។ នៅ​ក្នុង​ខេត្តចំនួន១៦០.០០០គ្រួសារបានទទួល រងការខូចខាតនិងបាត់បង់​ស្បៀង​ប្រចាំថ្ងៃ របស់ពួកគេ។មានជនរងគ្រោះជាច្រើននៅក្នុងខេត្តសៀមរាបផងដែរ។Angkor Cookies បានផ្តល់អំណោយជាអង្ករចំនួន៤តោន។យើងជាបុគ្គលិកទាំងអស់គ្នាសង្ឃឹមថាពួកគេ​នឹងងើបឡើងវិញ បានឆាប់រហ័សបំផុត។

  • សកម្មភាពយុវជន

    សម្រាប់ព្រឹត្តិការណ៍ដ៏ធំមួយដែលត្រូវបានប្រារព្ធឡើងនៅក្នុងប្រទេសកម្ពុជាឆ្នាំថ្មីនៅអង្គរវត្តនិងអង្គរធំ "អង្គរថ្ងៃបុណ្យចូលឆ្នាំ" មនុស្សវ័យក្មេងនៃប្រទេសកម្ពុជាត្រូវបានប្រមូលផ្តុំនៅក្នុងខេត្តសៀមរាបដែលជាបុគ្គលិកស្ម័គ្រចិត្តម្នាក់មកពីទូទាំងប្រទេសកម្ពុជា។ ពួកយើងបានឧបត្ថម្ភដល់សមាជិកនិងសកម្មភាពរបស់ក្រុមយុវជននេះ [សហភាពសហព័ន្ធយុវជនកម្ពុជា] (http://www.uyfc.org/en/)we នូវ 500 គីឡូក្រាមនៃការ៉េម ស្វាយ និង ដូង ពីហាងកាហ្វេ Puka Puka របស់ក្រុមហ៊ុន ម៉ាដាមសាជិកុអង្គរឃុកឃី។

ការឧបត្ថម្ភសម្រាប់ប៉ុស្តិ៍នគរបាល

  • 2015/3

    ផ្ដល់អំណោយជាគ្រែសំរាប់ការប្រើប្រាស់របស់ប៉ូលីសការពារសន្ដិសុខសុវត្ថិភាពនៅខេត្តសៀមរាប។

  • 2013/8

    បានបរិច្ចាកជាថវិការ $៥,០០០ ដល់ការចំណាយលើការជួសជុលឡានអគ្គីភ័យសំរាប់សន្តិសុខសុវត្ថិភាពខេត្តសៀមរាប។

កាកបាទក្រហមកម្ពុជា

  • 2015/5

    ផ្ដល់អំណោយជាថវិការ $៥,០០០ ជូនដល់កាកបាទក្រហមកម្ពុជា

  • 2014/5

    ផ្ដល់អំណោយជាថវិការ $១០,០០០ ជូនដល់កាកបាទក្រហមកម្ពុជា

1 2 3 4 5 6 7 8